Tuesday, April 14, 2020

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ជនពិការ ចាស់ជរា គ្រួសារជួបការលំបាក ក្រីក្រ នៅស្រុកអង្គរបូរី


ថ្ងៃចេញផ្សាយៈ January 28, 2020
(ខេត្តតាកែវ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានកិត្តិយសចលនាក្រុមយុវជន ១៥៧ កម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ២ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក និងចែកគ្រឿងឧបភោកបរិភោគ ជូនជនពិការ ចាស់ជរា គ្រួសារជួបការលំបាក ក្រីក្រ ក្នុងឃុំពន្លៃ ឃុំបាស្រែ និងឃុំព្រៃផ្គាំ នៅស្រុកអង្គរបូរី ចំនួន ៧៩០គ្រួសារ ដែលកម្មវិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ឯកឧត្តម បណ្ឌិត ម៉ឹង ពន្លក ប្រធានប្រតិបត្តិចលនាក្រុមយុវជន ១៥៧ ឯកឧត្តម កែវ វ៉ាន្នី ប្រធានក្រុមចលនាយុវជន ១៥៧ខេត្តតាកែវ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្ត លោក លោកស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋចូលរួមចំនួន ១៥៤២នាក់ កម្មវិធីនេះបានរៀបចំធ្វើឡើងនៅបរិវេណអនុវិទ្យាល័យសំរោងពន្លៃ ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានប្រតិបត្តិចលនាយុវជន១៥៧កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឱ្យប្រជាពលរដ្ឋ មានឱកាស កសាងជីវភាព រីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបន្តថា ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។
ដោយឡែក អាជ្ញាធរ និងប្រជាពលរដ្ឋរបស់យើង ត្រូវរួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឱ្យបាន នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីភូមិឃុំមានសុវត្ថិភាពជៀស ឱ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលតែងតែរារាំងដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
សូមបញ្ជាក់ដែរថា អំណោយដែលបានយកមកផ្ដល់ជូនពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា គ្រួសារជួបការលំបាក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូ រួមជាមួយគ្រឿងឧបភោគបរិភោគ១៤មុខផ្សេងទៀត និងថវិកាមួយចំនួន ចំណែកសិស្សក្រីក្រចំនួន ១៨នាក់ ក៏ទទួលបានកង់ម្នាក់១គ្រឿងៗ និងសម្ភារៈសិក្សាមួយចំនួន។ ក្នុងឱកាសនោះដែរ ជនពិការ ១០នាក់ សូមបញ្ជាក់ដែរថា អំណោយដែលបានយកមកផ្ដល់ជូនពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា គ្រួសារជួបការលំបាក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូ រួមជាមួយគ្រឿងឧបភោគបរិភោគ១៤មុខផ្សេងទៀត និងថវិកាមួយចំនួន ចំណែកសិស្សក្រីក្រចំនួន ១៨នាក់ ក៏ទទួលបានកង់ម្នាក់១គ្រឿងៗ និងសម្ភារៈសិក្សាមួយចំនួន។ ក្នុងឱកាសនោះដែរ ជនពិការ ១០នាក់ ក៏ទទួលបាន រទះរុញម្នាក់មួយគ្រឿងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថវិកាមួយចំនួនផងដែរ៕



0 comments:

Post a Comment