Tuesday, April 14, 2020

គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំជា មួយរដ្ឋបាលខេត្តរតនគិរី ស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤


(រតនគិរី)៖ គណៈកម្មការទី៩នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តរតនគិរី ដែលដឹកនាំដោយលោក ថង សាវុន អភិបាលខេត្តរតនគិរី ក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងទីចាត់ការ អង្គភាពចំណុះសាលាខេត្តដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។
លោកស្រី និន សាផុន បានថ្លែងថា ក្នុងដំណើរបំពេញបេសកម្មរបស់ប្រតិភូគណៈកម្មការទី៩ មកកាន់ទឹកដីខេត្តរតនគិរីនាពេលនេះ គឺដើមី្បធ្វើការស្វែងយល់អំពីស្ថានភាពទូទៅ និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងធ្វើការផ្លាស់ប្តូរបទពិសោធន៍លើការងារទាំងនោះផងដែរ។
លោកស្រី និន សាផុន ក៏បានធ្វើការកោតសរសើរពីការខិតខំរបស់រដ្ឋបាលខេត្តរតនគិរី លើកការងារអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានសោភណ្ឌភាព និងការីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យគត់សម្គាល់។
ក្នុងនោះដែរលោកស្រីប្រធាន ក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានធ្វើការណែនាំមួយចំនួនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពគឺត្រូវធ្វើការពិនិត្យឡើងវិញ នូវរាល់បញ្ហាទាំងឡាយដែលមានកន្លងមក ដើមី្បធ្វើការកែប្រែប្រកបទៅដោយសន្តិវិធីក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើមី្បជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕

0 comments:

Post a Comment