-->


Tuesday, May 31, 2022

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ ខែឧសភា និង ទិសដៅការងារខែមិថុនា ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views



ព្រះវិហារ ៖នៅរសៀលថ្ងៃទី៣១ខែ០៥ឆ្នាំ២០២២  នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ កងរាជអាវុធហត្ថ ខែ ឧសភា និង ទិសដៅការងារខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមាន ការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការមូលដ្ឋានក្រុង.ស្រុក សរុបចំនួន ៦៥ នាក់។

ក្រោយពីស្ដាប់នៅរបាយការណ៍ប្រចាំខែតាមបណ្ដាក្រុង-ស្រុករួចមក លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ បានសំណូមពរ សូមឲ្យនាយនិងពលអាវុធហត្ថទាំងអស់ត្រូវរក្សាឲ្យបាននូវវិន័យ និងបទបញ្ជាផ្ទៃក្នុង ដោយកន្លងមកកងកម្លាំងអាវុធហត្ថ របស់យើងមិនបានសម្រេច១០០%ក៏បានត្រឹម៩០%ដែរ ដែលគួរឲ្យទទួលយកបាន ។ តែខែថ្មីបន្ទាប់ យើងរួមកម្លាំងជាធ្លុងមួយ ធ្វើឲ្យបាន១០០% ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ៕

 មន្ទីរព័ត៌មានខេត្តព្រះវិហារ:សម្រួលដោយ:ដារ៉ា


Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment