-->
Kampucheaacharyak
  • home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខ
  • កីឡា
  • សុខភាព
  • ព័ត៌មានវិទ្យា
  • ជីវិតកំសាន្ត
  • Facebook Page
  • Youtube

ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តរតាកែវ ../ ទំនាក់ទំនង Tele: 060 538 678
ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060 538 678


Thursday, July 21, 2022

ចិញ្ចឹមចៅ០៤នាក់ ជួបនូវបញ្ហាខ្វះខាត ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ចេញផ្សាយនៅ: 3:21 AM by kampucheaacharyak
ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយទទួលបាននូវសេចក្តីរាយការណ៍អំពីគ្រួសារអ៊ំស្រីម្នាក់ ឈ្មោះ ព្រៀវ វណ្ណារុំ អាយុ៦០ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ

 រាជធានីភ្នំពេញ ដែលជាស្រ្តីមេម៉ាយ ត្រូវបានកូនៗ ទម្លាក់បន្ទុកឲ្យចិញ្ចឹមចៅ០៤នាក់ បានជួបនូវបញ្ហាខ្វះខាត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ

 រាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនដល់អ៊ំស្រី ដល់ផ្ទះជួល។ 

 អំណោយដែលបានយកប្រគល់ជូនដល់ អ៊ំស្រី រួមមាន ថវិកាចំនួន ៥០០,០០០រៀល, អង្ករ០២ការ៉ុង, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០១កេស, ទឹក

ដោះគោ០២កេស, ភេសជ្ជៈ០១កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, ម៉ុង០១, ភួយ០១,កន្សែង០១ និងសម្ភារៈក្មេងលេងមួយចំនួនទៀត ជាការចែករំលែក ជួយសម្រាលបន្ទុកដល់អ៊ំស្រីផងដែរ៕










Share This
Author Image

About kampucheaacharyak

Posted in | No comments
Newer Post Older Post Home

0 comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត
  • សាលារៀនប្រមាណ ៦០ភាគរយក្នុងខេត្តសៀមរាបគ្រោងនឹងបើកដំណើការឡើងវិញក្នុងពេលឆាប់ៗនេះ
  • ក្រុមតារាវិទូរកឃើញ Black Hole ដែលស្ថិតនៅជិតផែនដីបំផុត ក្នុងចម្ងាយ១ពាន់ឆ្នាំពន្លឺ!
  • អាជ្ញាធរខេត្តកណ្តាល ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួយបំពេញបន្ថែមការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ ដើម្បីធានាការប្រើប្រាស់ អោយបានគ្រប់គ្រាន់
  • ក្នុងថ្ងៃ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស ២,៦៧១គ្រឿង ក្នុងនោះមានម៉ូតូ១៩៨៣គ្រឿង និងរថយន្ត៦៨៨គ្រឿង
  • ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាលដាក់ចេញគម្រោងអភិវឌ្ឍន៍ខេត្តចំនួន ៦៣គម្រោង
  • អាជ្ញាធរអប្សរាបង្ហាញពីការរកឃើញវត្ថុបុរាណនានា ពិសេសចម្លាក់អណ្ដើកធំក្នុងពេលកំណាយនៅប្រាសាទកណ្ដាលស្រះស្រង់
  • ញ្ចប់ថវិកាគ ម្រោងដាក់ ដេញថ្លៃរាប់រ យលានរបស់ ជាតិត្រូវម ន្ត្រីពុករលួយ ឃុបឃិតហែ កចែក គ្នា ស៊ីដូច...!! កញ្ញ៉ា ១៤ ២០២១(មានវីដឺអូរខាងក្រោម)
  • សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា
  • គ្រឹះស្ថានសិក្សារដ្ឋ កម្រិតមធ្យមជាង ៤០សាលានៅខេត្តសៀមរាប បានបើកដំណើរការសាកល្បងហើយនៅថ្ងៃទី១៨ ខែតុលានេះ !
រក្សាសិទ្ធិ © 2020 Kampucheaacharyak | រចនានិងកែសម្រួលដោយ WEBESITE | អាស័យដ្ឋានទំនាក់ទំនងទីស្នាក់ការកណ្តាល:ភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ Tell: 060 538 678 - 077 623 545