-->


Wednesday, July 6, 2022

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views



(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ មន្ត្រីរាជការជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី ដែលមានអគារសេនាធិការដ្ឋានថ្មីទំហំ១១ម៉ែត្រ គុណ៥៦ម៉ែត្រ មានកម្ពស់៣ជាន់ ដោយប្រើរយៈពេលសាងសង់ចំនួន៣៦ គម្រោងចំណាយថវិកាសរុបប្រមាណជាង៦៥ម៉ឺនដុល្លារ ដោយមិនទាន់គិតបញ្ចូលនូវការបំពាក់គ្រឿងសង្ហារឹមនៅឡើយ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ មានក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងមានការចូលរួមជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជន ដោយបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧកញ៉ា លោក លោកស្រី ប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត និងសប្បុរសជននានា ដើម្បីឲ្យដំណើរការសាងសង់សម្រេចបានជោគជ័យផងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបញ្ជាក់ថា កិច្ចដំណើរការសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី ក្នុងពេលនេះអង្គភាពរបស់លោក មានកិត្តិយសបានទទួលការជួយឧបត្ថម្ភថវិកាពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ចំនួន១០ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់ការសាងសង់អគារសេនាធិការដ្ឋាននេះ៕

សេនាធិការដ្ឋាននេះ៕


























0 comments:

Post a Comment