-->


Sunday, September 11, 2022

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​! នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​

គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដោយ​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ជា​អនុប្រធាន​ក្រុមការងារ ឯកឧត្តម លោក លោកស្រី​ក្នុង​ក្រុម​ការងារ​ជា​ប្រតិភូ​អមដំណើរ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​

សាខា​បណ្តា​អង្គភាព និង​សាខា​ភូមិ ប្រធាន​អនុសាខា​ភូមិ ព្រមទាំង​យុវជន​ជា​សកម្មជន ដែល​មាន​វត្តមាន​សរុប​ចំនួន ១៧៨​នាក់​។​ ​ថ្លែង​ក្នុង​ឱកាស​នាពេលនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​វត្តមាន​នៅ​ទីនេះ​ទាំងអស់ និង​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដណ្តើម​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ពេលកន្លងមក​។​ ​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ជំរុញ​ដល់​ក្រុម​

ការងារ​សង្កាត់ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធិភាព ដើម្បី​បន្ត​ផ្តល់​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ ពិសេស​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពជឿជាក់ លើ​គណបក្ស​ប្រជាជន​កម្ពុជា លើ​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​។​ ​ទន្ទឹម​នោះ ឯកឧត្តម បាន​ធ្វើ​ការគូសបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ពុះពារ

 សម្រេច ឱ្យបាន ជោគជ័យ​ទាំងស្រុង​សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្នុង​បុព្វហេតុ​សុខសន្តិភាព វឌ្ឍនភាព និង​វិបុលភាព របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា ជា​ដរាប​ត​រៀង​ទៅ​៕

Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment