-->


Monday, October 10, 2022

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនក្មេងទំនេីង៥នាក់​ ពាក់ព័ន្ធ​ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​...

ចំនួនអ្នកទស្សនា: Views

(ខេត្តបន្ទាយមានជ័យ​)៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៨​ ​ខែតុលា​ ឆ្នាំ​២០២២ បានបេីកប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនេីងចំនួន ០៥នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងថ្នាំញៀនមួយចំនួន​ នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ កាលពីថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ​២០២២ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីក្មេងទំនើងមួយក្រុមបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានក្មេងទំនេីង៥នាក់​ ព្រមទាំងឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនមួយចំនួន​ រួចបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដេីម្បីសួរនាំ ។ 

លោកមេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានបញ្ជាក់ថា​ ជនសង្ស័យ​ទាំង៥នាក់​ ១-ឈ្មោះ សុខ សុគឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​ (រក្សាទុក និងប្រើប្រាស់) ២-ឈ្មោះ វិត ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់) ៣-ឈ្មោះ ហៃ ខាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី (ប្រើប្រាស់) ៤-ឈ្មោះ យឿង ណេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អេតចាយ ទីលំនៅបច្ចុប្បន្ន ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)​៥-ឈ្មោះ ចិន្តា សុខមេសា ហៅ ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបាណយ សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។  វត្ថុតាងចាប់យក​រួមមាន៖ -ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់ ០,៨៣ក្រាម,​ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប1D 1484, ម៉ាក Honda wave ពណ៍ក្រហមខ្មៅ សេរី​ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1Z 1197,​ ទូរស័ព្ទ ចំនួន ០៤គ្រឿង​,​ ដាវសាំម៉ូរ៉ៃ​ ចំនួន ០១ដើម ប្រវែង ៥៤ស.ម,​ នាឡិកាចំនួន ចំនួន ០១គ្រឿង ។ 

តាមចម្លេីយ​របស់​ជនសង្ស័យ​ទាំង៥នាក់​ បានសារភាព​ថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។ ដោយផ្អែកតាមចម្លេីយសារ​ភាព រួមនឹងវត្ថុតាង​ ជនសង្ស័យ​ត្រូវបានបញ្ជូនមកកាន់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនិតិវិធី​។ 

លោកវរសេនីយ៍ឯក​ ជា​ តារា​ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលេី​ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូង ខេត្ត​បន្ទាយមានជ័យហើយ ទៅពន្ធនាគារ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២២៕





Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment