-->


Friday, April 28, 2023

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍!

ចំនួនអ្នកទស្សនា: Views

នារសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ឲ្យ ក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ញឹម សុរ៉ាឆ្ឆ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ឆ្អឹងដងកាំបិត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ ១៧៩។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកា ដែលប្រមូលបានមកពី នាយ នាយរង​ អាវុធហត្ថខណ្ឌបឹងកេងកង ទាំងអស់ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,៣៥០,០០០ រៀល (ពីរលានសាមសិបប្រាំម៉ឺនរៀល), អង្ករ៥០គីឡូក្រាម, ភេសជ្ជៈ ចម្រុះ ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕





 

Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment