-->


Tuesday, May 2, 2023

ពីរនាក់បងប្អូនបង្កើត លួចម៉ូតូលើកទី១ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការទាំងពីរនាក់!

ចំនួនអ្នកទស្សនា: Views

កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នពេញ ទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោង លេខ ១២៩១ ថាមានករណីលួចម៉ូតូ០១គ្រឿង ម៉ាក ធូដេ ពណ៌ផ្កាឈូក នៅចំណុច ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ភ្លាមៗនោះ កម្លាំងជំនាញតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌក្នុងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតមកដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃដដែល កម្លាំងជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ អាវុធហត្ថខណ្ឌសែនសុខ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវ២០០៤ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក ធូដេ ពណ៌ផ្កាឈូក ស៊េរី២០១១ ស្លាកលេខ ភ្នំពេញ 1IJ-5405 ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យទាំង០២នាក់ ជាបងប្អូនបង្កើតនឹងគ្នា មានឈ្មោះ៖

១-ឈ្មោះ វុត សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ 

២-ឈ្មោះ វុត សុខា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ពួកគេទាំងពីរនាក់ ឆ្លើយសារភាពថា មិនធ្លាប់ដែលលួចម៉ូតូពីមុនមកឡើយ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 











Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment