-->


Friday, December 15, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​

ចំនួនអ្នកទស្សនា: Views

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ចម្រើន​ជន្មាយុ​គម្រប់ ៦៩​ឈានចូល ៧០​ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​អនុញ្ញាត​សម្តែង​នូវ​សោមន្ស​រីករាយ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត និង​ចូលរួម​ជូន​នូវ​សព្ទសាធុការ​ពរជ័យ បវរ​មហាប្រសើរ​គោរព​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ និង​ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​ដឹកនាំ​កាកបាទក្រហមកម្ពុជា ឱ្យ​សម្រេចបាន​នូវ​លទ្ធផល​ផ្លែផ្កា​ថ្មីៗ​ជាច្រើន​ថែមទៀត ដែល​ជា​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ប្រជាជន និង​ជាតិ​មាតុភូមិ​កម្ពុជា​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​ការគោរព​កោតសរសើរ​ដ៏​ស្មោះស្ម័គ្រ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ប្រកប​ដោយ​កតញ្ញូ​កតវេទិតា​ធម៌ ចំពោះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ ព្រមទាំង​សកម្មភាព​ប្រកប​ដោយ​គុណធម៌ មនុស្សធម៌ និង​ព្រហ្ម​វិហារធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដោះស្រាយ​ទុក្ខលំបាក និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​គ្រប់​ទីកន្លែង ឱ្យមាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង​ដល់​គុណព្រះរតនត្រ័យ និង​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​គ្រប់ទិសទី សូម​ជួយ​តាម​ថែរក្សា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ព្រមទាំង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ សូម​សម​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​៕​

Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment