(បាត់ដំបង)៖ ប្រជានេសាទរស់នៅភូមិថ្វាង ឃុំកោះ ជីវាង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរិះគន់និងចោទប្រកាន់ លោក បារាំង ប្រធាន សហគមន៍នេសាទ ភូមិថ្វាងឃុំកោះជីវាង ស្រុកឯកភ្នំ ថាបានពាក់ ពន្ធ័ឃុបឃិត ប្រព្រឹតបទល្មើស ប,ណ រ៉ាវនិង ស្បៃមុង ខុសច្បាប់ ខ្លួន ឯង ហើយ បើកដៃអោយឈ្មួញ អ្នកមានលុយ ដាក់ ប,ណ រ៉ាវ ស្បៃមុងខុសច្បាប់ នៅចំណុចរហាល ជាច្រើន ខ្សែរ ប្រជានេសាទនៅស្រុកឯកភ្នំទទួចអោយអាជ្ញាធរថ្នាក់លើចាត់វិធានការផ្លូវច្បាប់ទៅលើ លោក បារាំង ប្រធានសហគមន៍ ដែលប្រព្រឹត្តបទល្មើសដោយខ្លួនឯងផ្ទាល់ហើយ នឹងឃុកឃិតជាមួយឈ្មួញអ្នកមានលុយ មួយចំនួនដាក់ ប,ណ រ៉ាវនិងស្បៃមុង ខុសច្បាប់នៅចំណុចរហោលនឹងដីកំពើជា ច្រើនកន្លែង រាប់គីឡូរម៉ែត្រ។
ប្រជានេសាទម្នាក់រស់នៅ ឃុំកោះជីវ៉ាង ស្រុកឯកភ្នំ សុំមិន បញ្ចេញឈ្មោះ បានឲ្យ ដឹងកាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៩ ថា ប,ណ រ៉ាវនិងស្បៃមុងជាច្រើនខ្សែរដែលប្រើឩបកណ៍ សាចមងក្រឡាញឹក មានបណ្ដោយរាប់សិបគីឡូរម៉ែត្រ ដាក់យ៉ាងអនាធិបតេយ្យជារៀង រាលឆ្នាំអោយតែដល់រដូវទឹកឡើងមិនថា រដូវបិតនេសាទឬបើកនេសាទ នោះទេ។
ប្រភពបន្តថា ក្រុមឈ្មួញបានដាក់រាយពេញព្រៃរនាម ចុះមកបឹងទន្លេសាប សុទ្ធសឹងតែ បទល្មើស ប,ណ រ៉ាវនិងស្បៃមុង តែបើ ប្រជាពលរដ្ឋក្រីក្រ មិនអាចប្រព្រឹត្តបទល្មើសនេសាទ ទាំង នេះ នៅតំបន់បឹងទន្លេសាបបានឡើយពី ព្រោះគ្មានប្រាក់ទិញសំភារះនឹងបង់អោយ សមត្ថកិច្ច មន្រ្តីយជំនាញ និងសហគមន៍ នេសាទដែលប្រចាំការនៅតំបន់នោះ ។
ប្រភពបានអះអាងថា លោកមិនមានជំនឿចិត្តទៅលើលោកប្រធានសហគមន៍នេសាទនឹងអាជ្ញាធរ នៅទីនោះ ថា អាចទប់ស្កាត់ បង្ក្រាប់បទល្មើសនេសាទខុសច្បាប់ទាំងនេះបាន នោះ ទេ ពីព្រោះបញ្ហានេះបានកើតឡើងដ៏ ដែលៗជារៀងរាល់ឆ្នាំម្យ៉ាងទៀត អាជ្ញាធរ ពាក់ពន្ធ័ក៍បានដឹងដែរ ប៉ុន្តែមិនមានវិធានការ ទៅលើជនប្រព្រឹត្តបទល្មើសទាំង នោះឡើយ។
ជុំវិញការរិះគន់និងចោទប្រកាន់របស់ប្រជានេសាទ ទៅលើ លោក ប្រធានសហគមន៍ នេសាទ ភូមិថ្វាង ឃុំកោះ ជីវាង នេះអង្គភាព យើងខ្ញុំនៅមិនទាន់សុំការបំភ្លឺ ពីលោក ប្រធាន សហគមន៍រូបនោះបានឡើយព្រោះគ្មានលេខទូរសព្ទ័ ៕ អង្គភាពយើងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ លេខទូរសព្ទ័
0 comments:
Post a Comment