-->


Tuesday, April 14, 2020

ខ្លាំងមែនម្ចាស់ទីតាំងកាហ្វេអនឡាញបង្កប់ល្បែងសុីសង សូម្បីតែចៅសង្កាត់ក៏គេមិនទុក្ខក្នុងភ្នែកដែរ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ទីតាំងកាហ្វេអនឡាញមួយកន្លែងដែលមានឈ្មោះថាភោជនីយដ្ឋានលី សុជាតិកំពុងលួចលាក់បង្កប់ លេងល្បែងសុីសង ជល់មាន់តាមអនឡាញដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ក្រុមទី៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ថបានឲ្យដឹងថាក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងសុខសាន ហើយភ្នាល់ចាក់លុយមួយគូរៗរាប់រយ រាប់ពាន់ដុល្លាឯណោះ។ហើយពលរដ្ឋបានលើកឡើងថា ម្ចាស់ទីតាំងជល់មាន់តាមអនឡាញខាងលើ មានខ្នងបង្អែកធំណាស់អញ្ចឹងហើយបានហ៊ានប្រើសម្ដីមិនខ្លាចនណាសោះ គាត់និយាយថាសូម្បីខាងសង្កាត់ស្ទឹងមានជយ័២ក៏មិនហ៑ានបង្ក្រាបគាត់ផង ហើយអ្នកសារព័ត៌មានផ្សាយអីក៏ផ្សាយទៅគាត់មិនខ្វល់ទេ ព្រោះគាត់មានបងធ្វើជាអធិការងជាខ្នងបង្អែកដ៏រឹងមាំក្នុងខណ្ឌ មានជ័យទៅហើយនោះ ពលរដ្ឋរង ចាំមើលលោក ពេជ្រ កែវមុនី អភិបាលនៃគណ: អភិ បាល និងលោកម៉េង វិមានដារ៉ា អធិការខណ្ឌមានជយ័ ហ៊ានចុះបង្ក្រាបទីតាំងជល់មាន់តាមអនឡាយខាងលើដែរឬទេ? ពីព្រោះម្ចាស់ទីតាំងមួយនេះខ្លាំងម្លឹងៗ ហើយមានខ្នងធំទៀត ផង។
គួរំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡា ហោម ស ខេង បានដាក់បទបញ្ជាឲ្យ កងកម្លាំងសមត្ថកិច្ចក្នុង មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងសុីសងគ្រប់ប្រភេទឲ្យខានតបាន មិនតែប៉ុណ្ណោះនៅ ពេលថ្មីនេះ លោកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏ធ្លាប់បានចេញបទ បញ្ជាឲ្យលោក អភិបាលនិងអធិការ ខណ្ឌទាំង ១៤ត្រូវតែដឹកនាំកម្លាំង ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ តែផ្ទុយ ទៅវិញ អាជ្ញាធរខណ្ឌមានជ័យ ផ្គើន និងបទ បញ្ជារបស់ឯកឧត្តមឃួងស្រេងមិនអនុវត្តតាមបទបញ្ជាឡើយ ទុក្ខឲ្យល្បែងស៊ីសងកើតឡើងពេញបន្ទុកក្នុងខណ្ឮរបស់ខ្លួនទៅវិញ៕
Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment