-->


Tuesday, April 14, 2020

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ដើម្បីពង្រីក និងពង្រឹងគុណភាពសេវាពិនិត្យព្យាបាលសុខភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ ក្រសួសុ-ខាភិបាល និងដៃគូអភិវឌ្ឍ បានបន្ដសហការគ្នា សាងសង់អគារមន្ទីរពេទ្យ និងមណ្ឌលសុខភាពបន្ថែមទៀតប្រមាណ៦០ទីតាំង នៅតាមបណ្ដាខេត្ដ-រាជធានី ជាពិសេសតាមតំបនដាច់ស្រយាលដោយ ធានាថា មិនឱ្យពលរដ្ឋណាមា្នក់ មិនទទួលបានសេវាពិនិត្ ព្យាបាល នោះឡើយ។
លើសពីនោះ ក្នុងឆ្នាំ២០២២ខាងមុខនេះ មន្ទីរ ពេទ្យទំនើបធំចំនួន ៤ទៀត នឹងសាងសង់រួចជាស្ថានពរ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យនៅខេត្ដត្បូងឃ្មុំ ដែលនឹងធានាបាននូវការគ្របដណ្ដប់សេវាសុខភាព ជូនប្រជាពលរដ្ឋ កាន់តែប្រសើរបន្ថែមទៀត។ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសចុះទៅពិនិត្យទីតាំងសាងសង់អគារថ្មីរបស់មន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នេះ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា អគារថ្មីទាំងនេះ នឹត្រូវ បានបំពាក់សម្ភារទំនើបៗបំផុត ដើម្បីពិនិត្យព្យាបាល និងវះកាត់ដោយធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យឱ្យល្អប្រសើរមួយកម្រិតទៀត ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនា-សម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស បុគ្គលិក ទាំងអស់ នឹងត្រូវបានបង្កើនសមត្ថភាព តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗបន្ថែមទៀត ក្រៅពីបទ ពិសោធន៍កន្លងមក។
រដ្ឋមន្ដ្រីបន្ដថា «ក្រៅពីមន្ទីរពេទ្យធំៗទាំង៤នេះ យើងក៏បានកំពុងសិក្សា និងសាងសង់អគារមន្ទីរពេទ្យ រួមទាំងមណ្ឌលសុខភាពមួយចំនួនទៀត ប្រមាណ៦០ទីតាំងនៅតាមបណ្ដាខេត្ដរួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដងមានជ័យនិង ខេត្កោះកុង។ ជាងនេះទៀត គឺខេត្ដបៃលិន និងឧត្ដរមានជ័យ កំពុងតែរៀបចំគំរូប្លង់ផងដែរ ហើយក្នុងនោះ នឹងមានអគារមន្ទីរពេទ្យខេត្ដសៀមរាបមួយទៀត ដែលយើងត្រូវពង្រីក ក្រោមការឧបត្ថម្ភរបស់ជប៉ុន»។
រដ្ឋម ន្ដ្រី ម៉ម ប៊ុនហេង បញ្ជាក់ថា «យើងមានមោទនភាពណាស់ ក្រោមការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ដោយដាក់ចេញនូវអាទិភាពនេះជាចម្បង ដោយធ្វើយ៉ាងណា ផ្ដល់សេវាសុខភាពនេះ ជូនដល់ប្រជាជនឱ្យបានគ្រប់ៗគ្នា ជាពិសេសពលរដ្ឋក្រីក្រ ដោយទទួលបានទាំងសេវាពិនិត្ព្យាបាល ដោយឥតអស់ថវិកា និងទទួលបានការឧបត្ថម្ភត្រលប់មកវិញផងដែរ»។
សូមជម្រាបថា អគារកម្ពស់៥ជាន់ ទំហំ៨៨៨ម៉ែត្រក្រឡា រួមទាំងបំពាក់សម្ភារបរិក្ខារពេទ្យ សម្រាប់ពិនិត្យ-ព្យាបាល និងវះកាត់ ត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង សរុបទឹកប្រាក់ប្រមាណ៨លានដុល្លារ ក្រោមជំនួយរបស់ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ (KOICA) នឹងជួយលើកកម្ពស់ការផ្ដល់សេវាវេជ្ជសាស្ដ្រ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលអគារនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈពេលនេះ កំពុងតែវាយអគារចាស់ ហើយអគារថ្មីស្រឡាងនេះនិងសាងសង់រួចជាស្ថានពរនៅចុងឆ្នាំ២០២០។
មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) នឹងជួយលើកកម្ពស់វិស័យសុខាភិបាលបានច្រើន ពិសេសកាន់បន្ថយអត្រា ឈឺ និងស្លាប់ដោយសារ ជំងឺត្រចៀកបំពង់ក ដោយភាគីកូរ៉េ បានផ្ដល់ទាំងអគារ និងសម្ភារៈបរិក្ខារពេទ្យ រួមទាំងការបណ្ដុះបណ្ដាល ដល់ក្រុមគ្រូពេទ្យបន្ថែមទៀត ដែលនេះនឹងផ្ដល់ការពិនិត្យ-ព្យាបាលប្រជាពលរដ្ឋយើង កាន់តែទំនើបទាន់សម័យ រហ័ស និងមាប្រសិទ្ធិ ភាពខ្ពស់៕

Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment