Thursday, April 9, 2020

ពូកែជំរិតទារលុយពលរដ្ឋត្រូវតុលាការសម្រេចឃុំខ្លួនមេសុរិយោដីខេត្តពោធិ៍សាត់ដាក់គុកព្រៃសហើយក្នុងករណីពុករលួយ


ពូកែជំរិតទារលុយពលរដ្ឋត្រូវតុលាការសម្រេចឃុំខ្លួនមេសុរិយោដីខេត្តពោធិ៍សាត់ដាក់គុកព្រៃសហើយក្នុងករណីពុករលួយ
ដោយkampucheaaharyak
លោកលិសុខាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនប្រធាអនុប្រធាននិងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំងនាក់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយក្រោមការចោទប្រកាន់ចំនួន៣បទល្មើសបន្ទាប់ពីសួរនាំនៅល្ងាចថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៩។
លោកគុជគឹមឡុងអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថាមុនការឃុំខ្លួននេះតំណាងអយ្យការបានសម្រេចចោទប្រកាន់បុគ្គលទាំង៣នាក់នេះចំនួនបទល្មើសរួមមាន៖ទី១៖បទវិតិក្រមតាមក្រមព្រហ្មទណ្ឌទី២៖បទរំលោភអំណាចតាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួនិងទី៣៖ទសម្អាតប្រាក់តាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញវត្ថុ។
សូមជម្រាបថាមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំង៣រូបត្រូវបានអង្គភាពប្រឆាំងអំពើពុករលួ(ACU) ញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣០ខែកក្កដាក្នុងនោះរួមមានទី១៖ឈ្មោះលៀមប៊ុនរឿនប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ទី២៖ឈ្មោះជាវុទ្ធីអនុប្រធានមន្ទីរទទួលការងារសំណង់និងទី៣៖ឈ្មោះតែប៊ុនថេងមន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
សូមបញ្ជាក់ថាប្រធានអនុប្រធាននិងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តងដោយសង្ស័យប្រព្រឹត្តអំពើពុករលួយគប់គិតទារលុយពីម្ចាស់ដីដោយខុសច្បាប់ចំនួន១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ការចុះទៅឃាត់ខ្លួននេះដឹកនាំដោយលោកទេសរដ្ឋមន្ត្រីឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ការឃាត់ខ្លួននេះធ្វើឡើងនៅភោជនីយដ្ឋានមួយក្នុងក្រុងពោធិ៍សាត់ជាទីដែលមន្រ្តីទាំងនោះនិងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ៕ដោយលោក ចាងហ្វាង ប៊ុន សារ៉េត

0 comments:

Post a Comment