-->


Tuesday, September 14, 2021

ញ្ចប់ថវិកាគ ម្រោងដាក់ ដេញថ្លៃរាប់រ យលានរបស់ ជាតិត្រូវម ន្ត្រីពុករលួយ ឃុបឃិតហែ កចែក គ្នា ស៊ីដូច...!! កញ្ញ៉ា ១៤ ២០២១(មានវីដឺអូរខាងក្រោម)

ចំនួនអ្នកទស្សនា: Views

 


(តាកែវ)៖ គម្រោងមូលនិធិឃុំសំរោង ថ្នាក់ក្រោមជាតិ ក្នុងការជួសជុល និងសាងសង់ផ្លូវដែល បានដាក់ឲ្យដេញថ្លៃ ចំនួន ២គម្រោង កាលពី ព្រឹកថ្ងៃទី១៤ ខែកញ្ញ៉ា ឆ្នាំ ២០២១ នៅ សាលាឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានគេសង្ស័យថា៖ មានការឃុបឃិតគ្នាជាប្រព័ន្ធរវាងគណៈកម្មការម្ចាស់លទ្ធកម្ម និងក្រុមហ៊ុនអ្នកទទួលការក្នុងការទាញយកកញ្ចប់ថវិការបស់គម្រោងយ៉ាងក្រាស់ក្រែលហើយ ធ្វើការបែងចែកលុយទឹកតែចំនួន ២០% លើគណៈកម្មការម្ចាស់លទ្ធកម្ម និងក្រុមអ្នកចាំយក លុយទឹកតែ។ តាមប្រភពពីក្រុមហ៊ុនដេញថ្លៃចាញ់ នៅកន្លែងដេញថ្លៃបាន ឲ្យដឹងថា៖ គម្រោងដែលបានដាក់ឲ្យដេញថ្លៃកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញ៉ានេះ គឺមានចំនួន១ឃុំ គឺឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ មានពីរគម្រោង៖ 

+គម្រោងទី១ មានការសាងសង់ជាផ្លូវបេតុងឣាមេ ១ខ្សែ ប្រវែង ៤៨៥ម. តម្លៃប៉ាន់ស្មាន ២៧៦.១០៤.៧២៧៛ ត្រូវបានក្រុមហ៊ុនឈ្មោះ ណែន ណេង របស់ លោក ណែន ណេង ដេញបានក្នុងតំលៃ ២៦៧.៧៥៥.០០០៛។ 

+គម្រោងទី២ មានការសាងសង់ជាផ្លូវលំដីក្រាគ្រួសធម្មជាតិ ១ខ្សែ ប្រវែង ៦០០គ.ម. តម្លៃ ប៉ាន់ស្មាន ២២២.១៨១.០៦២៛ ត្រូវបានក្រុមហ៊ុនឈ្មោះ គឹម សម្បត្តិ របស់ លោក តេង សាមឿន ដេញបានក្នុងតំលៃ ២២២.១៨១.០៦២៛។


ចរចាឃុបឃិតគ្នាក្នុងលុយទឹកតែ ជាច្រើនពាន់ដុល្លា ចំពោះការដាក់ដេញថ្លៃគម្រោង ដូចរបៀបចងមុង ខាងលើនេះគឺម្ចាស់គម្រោងត្រូវចំណាយលុយ ចំនួនជាងច្រើនលានរៀល  ក្នុងតម្លៃគម្រោងនិមួយៗ ទាំងមូល មានន័យថាក្នុង១គម្រោងៗ ខាងលើនេះ គម្រោងទី១ មានទឹកប្រាក់សរុបជាង១៨៧២៧៦.១០៤.៧២៧៛ លានរៀល, គម្រោងទី២ មានទឹកប្រាក់សរុបជាង២២២.១៨១.០៦២៛ លានរៀល 

អ៊ីចឹង! ត្រូវដកថ្លៃ ទឹកតែ អស់ ជាងច្រើនលាន រៀល ហើយប្រាក់ទាំងនោះត្រូវធ្វើការបែងចែក លើក្រុមហ៊ុនដេញថ្លៃ និងបច្ចេកទេសការ បែងចែក ទៅឲ្យក្រុមហ៊ុនដទៃដែលមានវត្តមាន នៅទីនោះ ដែលមិនបានដាក់សំណើដេញថ្លៃទេ គឺពួកគាត់គ្រាន់តែមកអង្គុយចាំយកលុយទឹកតែ ព្រោះមុនពេលធ្វើការប្រកាសដាក់ដេញថ្លៃ គឺពួកគាត់បានឃុបឃិតគ្នានៅលើសាលាឃុំ និងខាងក្រោយសាលាឃុំរួចជាស្រេចហើយ។ 

 

សូមបញ្ជាក់ផងដែរថា ស្ទើរតែរាល់គម្រោង មូលនិធិឃុំ ក្នុងខេត្តតាកែវ ស្ទើតែទាំងមូល ដែលបានដាក់ដេញថ្លៃ គឺតែងតែកើតមាននូវបាតុភាពពុករលួយជាលក្ខណៈប្រព័ន្ធតែអ៊ីចឹង។


ទាក់ទងនិងករណីនេះដែរ សូមលោកឣភិបាលនៃគណ:ឣភិបាលខេត្តតាកែវ ឯ.ឧ ឣ៊ូច ភា មេត្តាចាត់មន្ទ្រីជំនាញ់សើុបឣង្កេតលើករណីយ៍ខាងលើនេះផង ដើម្បីធានាបាននូវការសាងសង់ផ្លូវឲ្យមានគុណភាពខ្ពស់ ត្រូវតាមស្តង់ដារ និងការដាក់ដេញថ្លៃដោយសេរី យុត្តិធម៌។


ប្រជាពលរដ្ឋក្នុងឃុំសំរោង រាប់រយគ្រួសារក៍បានធ្វើការសុំណូមពរដល់ថ្នាក់ជាតិផងដែរ គួរចាត់តាំងមន្ត្រីជំនាញចុះត្រួតពិនិត្យទ្បើងវិញ លើករណីមិនប្រក្រតីនេះផងដែរ៕



















Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment