ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានអះអាងថា នៅពេលដែលប្រទេសកម្ពុជាបើកទទួលភ្ងៀវទេសចរណ៍ឡើងវិញ នោះទេសចរណ៍ធម្មជាតិនឹងស្ថិតនៅលំដាប់កំពូល ហើយនៅពេលនោះសូមនឹងដល់សហគមន៍អេកូទេសចរណ៍ជីផាតផង ។
ប្រភពដដែលបានអះអាងថា ដំណើរទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍ជីផាត់ និងជំរុំតង់ជួរភ្នំក្រវាញ គឺជាតំបន់សហ គមន៍ អេកូរទេសចរណ៍ឈានមុខគេនៅក្នុងប្រទេស ដែលដំណើរការចាប់តាំងពីឆ្នាំ ២០០៧ មក ដោយ បានបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាង ៣០០ គ្រួសារ។
លោក អន សុវណ្ណ ដែលជាអតីតអ្នកបរបាញ់សត្វ បានប្រែក្លាយជាប្រធានសហគមន៍អេកូទេសចរណ៍ បានយល់ដឹងអំពីអត្ថប្រយោជន៍ ដែលវិស័យទេសចរណ៍អាចនាំមកជូនសហគមន៍ដូចជាជីផាត់។ លោកបានមានប្រសាសន៍ថា “ នៅពេលដែលគំរោងសហគមន៍អេកូទេសចរណ៍ត្រូវបានបង្កើតឡើង វាអាចទាក់ទាញវិស័យទេសចរណ៍មកកាន់តំបន់។ វាក៏អាចជួយដល់ការអភិរក្សសត្វព្រៃ និងព្រៃឈើ ខណៈផ្តល់ជូននូវជម្រើសនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយផ្សេងទៀត” ។
លោក វីលៀម៍ ណីមីជឺ នាយកប្រតិបត្តិក្រុមហ៊ុន Yanna Ventures ដែលជាដៃគូសហការជាមួយជំរុំតង់ជួរភ្នំក្រវាញបានយល់ស្របថា“ ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ គម្រោងទេសចរណ៍ធម្មជាតិពិតជាអាចជួយដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស” ៕
0 comments:
Post a Comment